ភ្នំពេញ៖ ពិតណាស់! កាលពីមុន ភាគច្រើន មានតែមនុស្សប្រុសតែប៉ុណ្ណោះ ដែលចាប់អារម្មណ៍ខ្លាំងទៅលើការហាត់ប្រាណ មិនថានៅផ្ទះ តាមក្លឹបហាត់ប្រាណ ឬក្លឹបកីឡាឡើយ ប៉ុន្តែ យុវតីបច្ចុប្បន្នក៏ចាប់ផ្តើមហាត់ប្រាណដែរ ដោយសារតែមូលហេតុធំៗទាំង៣ខាងក្រោមនេះ៖
មិនថា បុរស ឬនារីឡើយ ការហាត់ប្រាណបានក្លាយជាជំនួយ ស្ទើរតែគ្រប់សរីរាង្គក្នុងរាងកាយរបស់មនុស្សម្នាក់ៗ។ តាមការស្រាវជ្រាវបានបង្ហាញថា ការធ្វើចលនារាងកាយជាប្រចាំបែបនេះ អាចជួយឲ្យឆ្អឹង និងសាច់ដុំរឹងមាំ ស្បែកភ្លឺថ្លា បង្កើនប្រព័ន្ធភាពស៊ាំក្នុងរាងកាយ មិនងាយបាក់កម្លាំង ហើយថែមទាំងអាចជួយកាត់បន្ថយកម្រិតនៃការយាយីពីជំងឺផ្សេងៗជាច្រើនទៀតផងដែរ។
ការហាត់ប្រាណ ដើម្បីសុខភាពនារីសម័យថ្មីភាគច្រើន តែងតែមានមុខរបរ ឬការងាររៀងៗខ្លួន ដែលធ្វើឲ្យពួកគេមានអារម្មណ៍ធុញថប់ជាប្រចាំ។ ដូច្នេះ ការហាត់ប្រាណ មិនត្រឹមតែធ្វើឲ្យពួកគេមានរាងកាយមាំមួន និងសុខភាពល្អតែប៉ុណ្ណោះទេ ថែមទាំងជួយបំបាត់អារម្មណ៍ស្ត្រេស និងក្តីតប់ប្រម៉ល់ពីការងារថែមទៀតផង។ ជាពិសេសនោះគឺ ការហាត់ប្រាណអាចជួយទប់ទល់កុំឲ្យនារីមានការផ្លាស់ប្តូរអារម្មណ៍ឆាប់រហ័ស ដែលបណ្តាញមកពីកត្តាអកម៉ូន។
ការហាត់ប្រាណ ធ្វើឲ្យអារម្មណ៍ស្រសថ្លាពិតណាស់! នារីគ្រប់រូបតែងចង់រក្សារូបរាងដ៏ស្អាតរបស់ខ្លួនឲ្យបានគង់វង្ស។ ហេតុដូច្នេះ ហើយទើបបានជានារីសម័យថ្មី ប្រឹងប្រែង និងព្យាយាមហាត់ប្រាណឲ្យបានច្រើន ដើម្បីរក្សាទម្ងន់ ព្រោះវាអាចជួយបញ្ចេញជាតិខ្លាញ់ទៅតាមញើសជាប្រចាំ ហើយថែមទាំងអាចជួយឲ្យស្បែកភ្លឺរលោង រូបរាងល្វត់ល្វន់ មានងាយចាស់ទៅតាមការវិវត្តន៍។ រូបរាងស្អាតទៅហើយ កុំថាតែមនុស្សប្រុស សូម្បីតែមនុស្សស្រីគ្នាឯងក៏មើល ទាំងច្រណែនដែរ។
ការហាត់ប្រាណ ជួយឲ្យរាងស្អាតថ្វីត្បិតតែ ការហាត់ប្រាណបាន និងកំពុងពេញនិយមសម្រាប់យុវតីសម័យថ្មីក៏ពិតមែន ប៉ុន្តែគេសង្កេតឃើញថា អ្នកហាត់ប្រាណទាំងនោះ មិនទាន់បានស្លៀកពាក់ឲ្យត្រឹមត្រូវ ស្របទៅតាមស្តង់ដានោះទេ។ ការស្លៀកពាក់ឈុត ដែលត្រឹមត្រូវអាចជួយឲ្យអ្នកមានទំនុកចិត្ត ជួយសម្រួលការធ្វើចលនាឲ្យកាន់តែស្វាហាប់ មានសេរីភាពនៃការធ្វើចលនា និងហានិភ័យនៃការរងរបួសទាប។
ជាក់ស្តែងនៅក្នុងទីក្រុងភ្នំពេញ ក៏មានហាងលក់សម្លៀកបំពាក់ដែលផ្តោតសំខាន់ទៅលើឈុតកីឡាផងដែរ។ Daisy Cambodge Swimwear បាននាំចូលសម្លៀកបំពាក់ម៉ាកច្រើនម៉ូត ដែលផ្តោតទៅលើឈុតកីឡា ជាពិសេសគឺ ឈុតហាត់ប្រាណ និងឈុតហែលទឹក ដែលមានទាំងសម្រាប់បុរស នារី និងកុមារ។ លើសពីនេះ Daisy Cambodge Swimwear ក៏មានលក់ជាសម្ភារៈសម្រាប់ប្រើប្រាស់ពេលហាត់ប្រាណ និងហែលទឹកមួយចំនួនទៀតផងដែរ។
ហាងលក់សម្លៀកបំពាក់កីឡា Daisy Cambodge Swimwearបន្ទាប់ពីបានដំណើរការអស់រយៈពេលជាង៣ឆ្នាំកន្លងមកនេះ ហាងលក់ឈុតកីឡាទំនើបមួយនេះ បានទទួលភាពជោគជ័យខ្លាំង ដោយសារតែផលិតផលទាំងអស់ សុទ្ធតែមានគុណភាព មានម៉ាកដែលទទួលស្គាល់នៅបរទេស ហើយជាពិសេសនោះគឺ ផលិតផលទាំងអស់ត្រូវបាននាំចូលពីប្រទេសថៃ ហើយសុទ្ធតែជាផលិតផលសុទ្ធដែលមានតម្លៃសមរម្យ។
ហាងលក់សម្លៀកបំពាក់កីឡា Daisy Cambodge Swimwearអ្នកនាង រ៉ាវុឌ្ឍ ស៊ីថាវឌី ដែលជាអ្នកគ្រប់គ្រងនៅក្នុងហាង Daisy Cambodge Swimwear បានមានប្រសាសន៍ថា “មិនថាឈុតហាត់ប្រាណ ឬឈុតហែលទឹកទេ សុទ្ធតែមានគុណភាព និងនាំចូលពីប្រទេសថៃផ្ទាល់តែម្តង ដោយក្នុងនោះមានម៉ាកជាច្រើនដូចជា Diasy និង Apparel ជាដើម។ ឈុតទាំងនោះ សុទ្ធតែមានសាច់ក្រណាត់ប្រភេទការពារកម្តៅ (UV Protection) ដែលមិនស្រូបកម្តៅ ទោះបីជាអ្នកពាក់រត់ ឬហែលទឹកក្រោមកម្តៅថ្ងៃក៏ដោយ”។
ឈុតកីឡាខ្លះៗ នៅក្នុងហាង Daisy Cambodge Swimwearអ្នកគ្រប់គ្រងហាងវ័យក្មេងរូបនេះ បានប្រាប់ពីដំណឹងល្អមួយថា “ក្នុងឱកាសអបអរឆ្នាំថ្មីនេះ Daisy Cambodge Swimwear ក៏បានរៀបចំជាការលក់បញ្ចុះតម្លៃ ចាប់ពី ១០% ដល់ ៥០% ស្ទើរតែគ្រប់ផលិតផលនៅក្នុងហាងតែម្តង ហើយតម្លៃពិតជាសមរម្យមែនទែន គឺចាប់ពី ១០ដុល្លារ ដល់ ២៥ដុល្លារតែប៉ុណ្ណោះ។ កាន់តែពិសេសនោះគឺ រាល់ការជាវអស់ចាប់ពី៦០ដុល្លារឡើងទៅ នឹងទទួលបានកាតសមាជិក ដែលបញ្ចុះតម្លៃ ១០% ជារៀងរហូតតែម្តង”។
ការលក់បញ្ចុះតម្លៃ ចាប់ពី ១០% ដល់ ៥០% នៅ Daisy Cambodge Swimwearឈុតកីឡាខ្លះៗ នៅក្នុងហាង Daisy Cambodge Swimwearឈុតកីឡាខ្លះៗ នៅក្នុងហាង Daisy Cambodge Swimwear