ពិតណាស់! កាលពីមុន ភាគច្រើន មានតែមនុស្សប្រុសតែប៉ុណ្ណោះ

៖ ពិតណាស់! កាលពីមុន ភាគច្រើន មានតែមនុស្សប្រុសតែប៉ុណ្ណោះ ដែលចាប់អារម្មណ៍ខ្លាំងទៅលើការហាត់ប្រាណ មិនថានៅផ្ទះ តាមក្លឹបហាត់ប្រាណ ឬក្លឹបកីឡាឡើយ ប៉ុន្តែ យុវតីបច្ចុប្បន្នក៏ចាប់ផ្តើមហាត់ប្រាណដែរ ដោយសារតែមូលហេតុធំៗទាំង៣ខាងក្រោមនេះ៖

Post by admin

16:49 - 27/12/2017

Comment

ភ្នំពេញ៖ ពិតណាស់! កាលពីមុន ភាគច្រើន មានតែមនុស្សប្រុសតែប៉ុណ្ណោះ ដែលចាប់អារម្មណ៍ខ្លាំងទៅលើការហាត់ប្រាណ មិនថានៅផ្ទះ តាមក្លឹបហាត់ប្រាណ ឬក្លឹបកីឡាឡើយ ប៉ុន្តែ យុវតីបច្ចុប្បន្នក៏ចាប់ផ្តើមហាត់ប្រាណដែរ ដោយសារតែមូលហេតុធំៗទាំង៣ខាងក្រោមនេះ៖

១. សុខភាព

មិនថា បុរស ឬនារីឡើយ ការហាត់ប្រាណបានក្លាយជាជំនួយ ស្ទើរតែគ្រប់សរីរាង្គក្នុងរាងកាយរបស់មនុស្សម្នាក់ៗ។ តាមការស្រាវជ្រាវបានបង្ហាញថា ការធ្វើចលនារាងកាយជាប្រចាំបែបនេះ អាចជួយឲ្យឆ្អឹង និងសាច់ដុំរឹងមាំ ស្បែកភ្លឺថ្លា បង្កើនប្រព័ន្ធភាពស៊ាំក្នុងរាងកាយ មិនងាយបាក់កម្លាំង ហើយថែមទាំងអាចជួយកាត់បន្ថយកម្រិតនៃការយាយីពីជំងឺផ្សេងៗជាច្រើនទៀតផងដែរ។

a81ea4eb2da27a820917d4097280c47cb65efbb6.jpgការហាត់ប្រាណ ដើម្បីសុខភាព

២. អារម្មណ៍

នារីសម័យថ្មីភាគច្រើន តែងតែមានមុខរបរ ឬការងាររៀងៗខ្លួន ដែលធ្វើឲ្យពួកគេមានអារម្មណ៍ធុញថប់ជាប្រចាំ។ ដូច្នេះ ការហាត់ប្រាណ មិនត្រឹមតែធ្វើឲ្យពួកគេមានរាងកាយមាំមួន និងសុខភាពល្អតែប៉ុណ្ណោះទេ ថែមទាំងជួយបំបាត់អារម្មណ៍ស្ត្រេស និងក្តីតប់ប្រម៉ល់ពីការងារថែមទៀតផង។ ជាពិសេសនោះគឺ ការហាត់ប្រាណអាចជួយទប់ទល់កុំឲ្យនារីមានការផ្លាស់ប្តូរអារម្មណ៍ឆាប់រហ័ស ដែលបណ្តាញមកពីកត្តាអកម៉ូន។

623187001b9e00b211e3e7ed39acd644e41527af.jpgការហាត់ប្រាណ ធ្វើឲ្យអារម្មណ៍ស្រសថ្លា

៣. រូបរាង

ពិតណាស់! នារីគ្រប់រូបតែងចង់រក្សារូបរាងដ៏ស្អាតរបស់ខ្លួនឲ្យបានគង់វង្ស។ ហេតុដូច្នេះ ហើយទើបបានជានារីសម័យថ្មី ប្រឹងប្រែង និងព្យាយាមហាត់ប្រាណឲ្យបានច្រើន ដើម្បីរក្សាទម្ងន់ ព្រោះវាអាចជួយបញ្ចេញជាតិខ្លាញ់ទៅតាមញើសជាប្រចាំ ហើយថែមទាំងអាចជួយឲ្យស្បែកភ្លឺរលោង រូបរាងល្វត់ល្វន់ មានងាយចាស់ទៅតាមការវិវត្តន៍។ រូបរាងស្អាតទៅហើយ កុំថាតែមនុស្សប្រុស សូម្បីតែមនុស្សស្រីគ្នាឯងក៏មើល ទាំងច្រណែនដែរ។

ad61c9cecd48c5ce7bc6f2b398aaa1b690a58b48.jpgការហាត់ប្រាណ ជួយឲ្យរាងស្អាត

ថ្វីត្បិតតែ ការហាត់ប្រាណបាន និងកំពុងពេញនិយមសម្រាប់យុវតីសម័យថ្មីក៏ពិតមែន ប៉ុន្តែគេសង្កេតឃើញថា អ្នកហាត់ប្រាណទាំងនោះ មិនទាន់បានស្លៀកពាក់ឲ្យត្រឹមត្រូវ ស្របទៅតាមស្តង់ដានោះទេ។ ការស្លៀកពាក់ឈុត ដែលត្រឹមត្រូវអាចជួយឲ្យអ្នកមានទំនុកចិត្ត ជួយសម្រួលការធ្វើចលនាឲ្យកាន់តែស្វាហាប់ មានសេរីភាពនៃការធ្វើចលនា និងហានិភ័យនៃការរងរបួសទាប។

ជាក់ស្តែងនៅក្នុងទីក្រុងភ្នំពេញ ក៏មានហាងលក់សម្លៀកបំពាក់ដែលផ្តោតសំខាន់ទៅលើឈុតកីឡាផងដែរ។ Daisy Cambodge Swimwear បាននាំចូលសម្លៀកបំពាក់ម៉ាកច្រើនម៉ូត ដែលផ្តោតទៅលើឈុតកីឡា ជាពិសេសគឺ ឈុតហាត់ប្រាណ និងឈុតហែលទឹក ដែលមានទាំងសម្រាប់បុរស នារី និងកុមារ។ លើសពីនេះ Daisy Cambodge Swimwear ក៏មានលក់ជាសម្ភារៈសម្រាប់ប្រើប្រាស់ពេលហាត់ប្រាណ និងហែលទឹកមួយចំនួនទៀតផងដែរ។

ba99878d6a651cf75dd0348e428f077287efd391.jpgហាងលក់សម្លៀកបំពាក់កីឡា Daisy Cambodge Swimwear

បន្ទាប់ពីបានដំណើរការអស់រយៈពេលជាង៣ឆ្នាំកន្លងមកនេះ ហាងលក់ឈុតកីឡាទំនើបមួយនេះ បានទទួលភាពជោគជ័យខ្លាំង ដោយសារតែផលិតផលទាំងអស់ សុទ្ធតែមានគុណភាព មានម៉ាកដែលទទួលស្គាល់នៅបរទេស ហើយជាពិសេសនោះគឺ ផលិតផលទាំងអស់ត្រូវបាននាំចូលពីប្រទេសថៃ ហើយសុទ្ធតែជាផលិតផលសុទ្ធដែលមានតម្លៃសមរម្យ។

8eb5a781ef95edfbc323e7921c108fcbff4bed3c.jpgហាងលក់សម្លៀកបំពាក់កីឡា Daisy Cambodge Swimwear

អ្នកនាង រ៉ាវុឌ្ឍ ស៊ីថាវឌី ដែលជាអ្នកគ្រប់គ្រងនៅក្នុងហាង Daisy Cambodge Swimwear បានមានប្រសាសន៍ថា “មិនថាឈុតហាត់ប្រាណ ឬឈុតហែលទឹកទេ សុទ្ធតែមានគុណភាព និងនាំចូលពីប្រទេសថៃផ្ទាល់តែម្តង ដោយក្នុងនោះមានម៉ាកជាច្រើនដូចជា Diasy និង Apparel ជាដើម។ ឈុតទាំងនោះ សុទ្ធតែមានសាច់ក្រណាត់ប្រភេទការពារកម្តៅ (UV Protection) ដែលមិនស្រូបកម្តៅ ទោះបីជាអ្នកពាក់រត់ ឬហែលទឹកក្រោមកម្តៅថ្ងៃក៏ដោយ”។

833586d6987e1424a204ee7605a371ace3645000.jpgឈុតកីឡាខ្លះៗ នៅក្នុងហាង Daisy Cambodge Swimwear

អ្នកគ្រប់គ្រងហាងវ័យក្មេងរូបនេះ បានប្រាប់ពីដំណឹងល្អមួយថា “ក្នុងឱកាសអបអរឆ្នាំថ្មីនេះ Daisy Cambodge Swimwear ក៏បានរៀបចំជាការលក់បញ្ចុះតម្លៃ ចាប់ពី ១០% ដល់ ៥០% ស្ទើរតែគ្រប់ផលិតផលនៅក្នុងហាងតែម្តង ហើយតម្លៃពិតជាសមរម្យមែនទែន គឺចាប់ពី ១០ដុល្លារ ដល់ ២៥ដុល្លារតែប៉ុណ្ណោះ។​ កាន់តែពិសេសនោះគឺ រាល់ការជាវអស់ចាប់ពី៦០ដុល្លារឡើងទៅ នឹងទទួលបានកាតសមាជិក ដែលបញ្ចុះតម្លៃ ១០% ជារៀងរហូតតែម្តង”។

e5a860d2cf646dc150f83128f4a6037618779213.jpgការលក់បញ្ចុះតម្លៃ ចាប់ពី ១០% ដល់ ៥០% នៅ Daisy Cambodge Swimwear

 

43ae1fcabbe0017d453fd22c940bf84038156c68.jpgឈុតកីឡាខ្លះៗ នៅក្នុងហាង Daisy Cambodge Swimwearce493ef20c327aa82a50e831384891fe7a994bf6.jpgឈុតកីឡាខ្លះៗ នៅក្នុងហាង Daisy Cambodge Swimwear

ព័ត៌មានទាក់ទង

អ្វីដែលត្រូវបង្រៀនកុមារអំពីជីវិត
អ្វីដែលត្រូវបង្រៀនកុមារអំពីជីវិត

មានរឿងជាច្រើនដែលឪពុកម្តាយបង្រៀនដែលនឹងនៅជាមួយកូនពេញមួយជីវិតរបស់ពួកគេ។ តោះ​មើល​ហើយ​គិត​ពី​ចំណុច​ខាង​ក្រោម​ដែល​អ្នក​គួរ​បង្រៀន​កូន

Dec 27, 2017

៦​ចំណុច​គួរ​ចៀសវាង ដើម្បី​កុំឱ្យ​កូន​ខឹង​
៦​ចំណុច​គួរ​ចៀសវាង ដើម្បី​កុំឱ្យ​កូន​ខឹង​

ការ​មិន​ខ្មាស​កូន មិន​ខឹង​ជាដើម ជា​រឿង​ដែល​ឪពុក​ម្តាយ​ត្រូវ​ចងចាំ ដើម្បី​ព្យាបាល​ភាព​តានតឹង​របស់​កូន។

Dec 27, 2017

មិនថា បុរស ឬនារីឡើយ ការហាត់ប្រាណបានក្លាយជាជំនួយ
មិនថា បុរស ឬនារីឡើយ ការហាត់ប្រាណបានក្លាយជាជំនួយ

ស្ទើរតែគ្រប់សរីរាង្គក្នុងរាងកាយរបស់មនុស្សម្នាក់ៗ។ តាមការស្រាវជ្រាវបានបង្ហាញថា ការធ្វើចលនារាងកាយជាប្រចាំបែបនេះ អាចជួយឲ្យឆ្អឹង និងសាច់ដុំរឹងមាំ ស្បែកភ្លឺថ្លា បង្កើនប្រព័ន្ធភាពស៊ាំក្នុងរាងកាយ មិនងាយបាក់កម្លាំង ហើយថែមទាំងអាចជួយកាត់បន្ថយកម្រិតនៃការយាយីពីជំងឺផ្សេងៗជាច្រើនទៀតផងដែរ។

Dec 27, 2017

ប្រភេទអត្ថបទ